នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងសហការី ព្រមទាំងលោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងសហការី បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ ក្នុងកម្មវិធីចែកអំណោយជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់បន្ថែមទៀត មានឃុំចំនួន០៣រួមមាន៖ឃុំសំបួរ ឃុំស្រណាល និងឃុំចន្លាស់ដៃចំនួន៩២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម