ថ្ងៃសៅរ៍៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការដាំដុះស្តារឡើងវិញលើដំណាំស្រូវ ដែលរងការខូចខាតដោយទឹកជំនន់ និងស្ថានភាពចិញ្ចឹមសត្វ នៅស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងតំបន់ខ្លះក្នុងស្រុកអង្គរជុំ។ គិតមកត្រឹមថ្ងៃទី២៩ ខែតុលា នេះប្រជាកសិករបានធ្វើស្រូវស្តារឡើងវិញចំនួន៤០៤ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម