លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បាននាំយកពូជស្រូវ ពូជបន្លែ ជីគីមី ថ្នាំកសិកម្ម និងសំបកការ៉ុង ជូនដល់កសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន២០០គ្រួសារ នៅសាលាឃុំជីក្រែង ស្រុកជីក្រែង
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២២
133


ថ្ងៃពុធ៩កេីត  ខែកត្ដិក   ឆ្នាំខាល  ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី0២ ខែវិច្ឆិកាឆ្នាំ២០២២ លោក  ទា  គឹម សុទ្ធ  ប្រធាន មន្ទីរ កសិកម្ម  រុក្ខា ប្រមាញ់  និងនេសាទ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ហ៊ុន  រស្មី  ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី  បានចូលរួមពិធីសំណេះសំណាល ព្រមទាំងចែកពូជស្រូវ    ពូជបន្លែ ជីគីមី  ថ្នាំកសិកម្ម  និងសំបកការ៉ុង ជូនដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ២០២២ នៅសាលាឃុំជីក្រែង  ស្រុកជីក្រែង  ខេត្តសៀមរាប។ ពិធីនេះដែរមាន លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង     លោកស្រីមេឃុំជីក្រែង សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំជីក្រែង និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់ជីថ្នាំកសិកម្ម មានក្រុមហ៊ុនហ៊ុយ  យន់  អេហ្រ្គីខលឈ័រ  និងក្រុមហ៊ុនយីតាក់ គ្រុប ខូអិលធីឌី។  កសិកររងគ្រោះបានមកទទួលយកមានចំនួន២០០គ្រួសារ មកពី១៤ភូមិ នៃឃុំជីក្រែង ស្រុកជីក្រែង ក្នុងនោះគ្រួសារចំនួន១០០ ដែលក្នុង១គ្រួសារទទួលបានពូជស្រូវ៥០គីឡូ  និងថ្នាំកណ្តុរចំនួន១កំប៉ុង និងគ្រួសារចំនួន១០០ ក្នុង១គ្រួសារទទួលពូជបន្លែចំនួន៥មុខ  ជី១បេ  និងម្សៅកំបោរ១០គីទ្បូក្រោម។                                                 

ចំនួនអ្នកចូលទស្សនា
Flag Counter