ថ្ងៃចន្ទ៦រោច ខែកត្តិក ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២២ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក បូរ ប៊ុន មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមពិធីអបអរសាទរទិវាស្រែបង្ហាញការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណំាស្រូវរបស់សហគមន៍កសិកម្មគោកធ្លកលើសាមគ្គីមានជ័យ និងមានអញ្ជើញចូលរួមពីតំណាងអង្គការអាដដា រីដា តំណាងក្រុមប្រឹក្សាឃុំកំពង់ក្ដី តំណាងកសិកម្មធនធានធម្មជាតិ និងបរិស្ថាន តំណាងសហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ ដែលមានអ្នកចូលរួមសរុប ៥៥ នាក់ ស្រី៤០ នាក់។ កម្មវិធីប្រព្រឹត្តទៅនៅភូមិសាលា ឃុំកំពង់ក្ដី ស្រុកជីក្រែង ជាលទ្ធផលក្រោយពេលស្ទង់ទិន្នផល ឃើញថា ទទួលបានទិន្នផលល្អប្រសើរ បានចំនួន ៥,២៥ តោនក្នុងមួយហិកតា (ស្រូវសើម)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម