មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននាំយកពូជបន្លែ ជីសិរីរាង្គ និងថ្នាំកសិកម្ម ផ្តល់ជូនដល់កសិកររងគ្រោះដោយសារទឹកជំនន់ឆ្នំា២០២២ ចំនួន១០០ គ្រួសារ នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២២
283

ព្រឹកថ្ងៃចន្ទ៦រោច ខែកត្ដិក ឆ្នាំខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២២ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ព្រមទាំងសហការី បានចូលរួមពិធីសំណេះសំណាល ព្រមទាំងចែកពូជបន្លែ ជីសិរីរាង្គ និងថ្នាំកសិកម្ម ជូនដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ២០២២ នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ពិធីនេះដែរមាន លោក ថាន់ អាន់ អភិបាលរងនៃគណៈអភិបាលស្រុកអង្គរធំ លោកស្រីមេឃុំលាងដៃ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងលោក ណយ វ៉ាន់នេត ទូតសុឆន្ទៈតំណាងក្រុមហ៊ុនហ៊ុយ យន់ អេហ្រ្គីខលឈ័រ និងបុគ្គលិកក្រុមហ៊ុន ។ កសិកររងគ្រោះបានមកទទួលយកមានចំនួន១០០គ្រួសារ មកពី០៩ភូមិ នៃស្រុកអង្គរធំ ដែលក្នុង១គ្រួសារទទួលបានពូជបន្លែចំនួន៥មុខ និងជី១បេ។ កម្មវិធីនេះធ្វើឡើងនៅបរិវេណការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ភូមិភ្លង់ ឃុំលាង់ដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter