ព្រឹកថ្ងៃអង្គារ៧រោច ខែកក្តិក ឆ្នំាខាលចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារការិយាល័យផែនការ គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការណ៍ជាមួយការិយាល័យកសិកម្មធនធានជាតិ និងបរិស្ថានស្រុកពួក បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាដល់ស្ទង់ទិន្នផលស្រូវ និងព័ត៌មានស្ថិតិកសិកម្មដល់កសិករ នៅភូមិព្រៃយាង ឃុំក្តីរុន ស្រុកពួក និងមានការអញ្ជើញចូលរួមពីលោក មេឃុំក្តីរុន មេភូមិព្រៃយាង ជំទប់ទី១ និងលោក ម៉ាន់ ចែម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពួក។ គោលបំណងនៃសិក្ខាសាលា គឺ៖ ១-ជម្រុញប្រជាកសិករឱ្យបានយល់ដឹងវិធីសាស្រ្តប្រមូលទិន្នន័យស្រូវ ២-ដើម្បីស្វែងយល់ និងវិភាគតុល្យភាពស្បៀងប្រចំាឆ្នំា។ សរុបអ្នកចូលរួម ៤០នាក់ ស្រី ២៩នាក់។ រៀបចំដោយ៖ ថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា២០២២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម