វគ្គសិក្ខាសាលាស្ដីពីផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងព័ត៌មានស្ថិតិកសិកម្មដល់កសិករ នៅភូមិគោកថ្មី ឃុំនគរភាស ស្រុកអង្គរជុំ។
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
135

នៅព្រឹកថ្ងៃពុធ៨រោច ខែកក្តិក ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២  ក្រុមការងារការិយាល័យផែនការ គណនេយ្យយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការណ៍ជាមួយការិយាល័យកសិកម្មធនធានជាតិ និងបរិស្ថានស្រុកអង្គរជុំ បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាដល់ស្ទង់ទិន្នផលស្រូវ និងព័ត៌មានស្ថិតិកសិកម្ម នៅភូមិគោកថ្មី ឃុំនគរភាស ស្រុកអង្គរជុំ និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងលោកស្រី ឆោម ធារី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកអង្គរជុំ។ គោលបំណងនៃសិក្ខាសាលា គឺ៖ ១-ជម្រុញប្រជាកសិករឱ្យបានយល់ដឹងវិធីសាស្រ្តប្រមូលទិន្នន័យស្រូវ  ២-ដើម្បីស្វែងយល់ និងវិភាគតុល្យភាពស្បៀងប្រចំាឆ្នំា។ សរុបអ្នកចូលរួម ៤៣នាក់ ស្រី ១៧នាក់។  រៀបចំដោយ៖ ថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter