ថ្ងៃចន្ទ១៣រោច ខែកក្ដិក ឆ្នំាខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំា ២០២១ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម តំណាងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងសហការី បានចូលរួមក្នុងកម្មវិធីចែកថ្នំាកម្ចាត់ស្មៅស្រូវ និងបានណែនំាបច្ចេកទេសប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០០ គ្រួសារ នៅឃុំល្វា ស្រុកពួក និងឃុំសំបួរ ស្រុកក្រឡាញ់ ចំនួន១០០គ្រួសារ។ កម្មវិធីនេះបានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងនៃគណៈអភិបាលស្រុក លោកមេឃុំ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន និងអង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមហ៊ុនយូធីក្រប ប្រឺថេកសិន។ សូមបញ្ជាក់ផងដែរថារហូតមកទល់ពេលនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការ ជាមួយក្រុមហ៊ុនយូធីក្រប ប្រឺថេកសិន បានចុះចែកអំណោយថ្នាំស្មៅដល់កសិករដែលរងគ្រោះដោយទឹកជំនន់ និងប៉ះពាល់ដោយជំងឺ covid 19 កន្លងមកក្នុងខេត្តសៀមរាប ចំនួន ០៥ ក្រុង-ស្រុក រួមមាន ស្រុកជីក្រែងចំនួន ៣០០ គ្រួសារ ស្រុកសូទ្រនិគមចំនួន ៣០០គ្រួសារ ក្រុងសៀមរាប ១០០គ្រួសារ ស្រុកពួក ២០០គ្រួសារ និងស្រុកក្រឡាញ់ចំនួន ១០០ គ្រួសារ សរុបចំនួន ១ ០០០គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម