ថ្ងៃពុធ១៥រោច ខែកក្តិក ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នំា២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកសិកម្មល្អ ដល់សហគមន៍កសិកម្ម។ ដោយមានការចូលរួមពីសំណាក់លោក វង្ស សារិនដា នាយកប្រតិបត្តិសហគមន៍សហករកម្ពុជា (ស៊ីអេស៊ី) ដែលបានគំាទ្រ និងឧបត្ថម្ភ ក្នុងវគ្គបណ្ដុះបណ្ដាលដែលមានការអញ្ជើញតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍កសិកម្ម តាមបណ្ដាខេត្តកំពត កំពង់ឆ្នំាង កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តសៀមរាប ប្រព្រឹត្តនៅសាលប្រជុំស្ថានីយទឹកវិល ដែលមានអ្នកចូលរួមសរុប ៨២ នាក់ ស្រី៤០ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម