មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ&ប៊ី ខូចអិលធីឌី ផ្តល់អំណោយជីសរីរាង្គជប៉ុន ដល់កសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងកូវីដ 19 នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៥ ធ្នូ ២០២២
239

ថ្ងៃច័ន្ទ១២កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ព្រមទាំងតំណាងក្រុមហ៊ុនជីសេរីរាង្គ យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ជាម្ចាស់អំណោយ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយជីសរីរាង្គ​​ជប៉ុន  ដល់ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង  និងជំងឺcovid ១៩ ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុក ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងលោកមេឃុំពាក់ព័ន្ធ ។

-កម្មវិធីទី១ ពេលព្រឹក៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលចូលរួមចំនួន១០០គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកជីក្រែង និងមានការណែនាំបច្ចេកទេសការប្រើប្រាស់ជីពីមន្ត្រីជំនាញរួច អង្គពិធីបានចែកអំណោយជាប្រភេទជីសរីរាង្គជប៉ុន  ដល់កសិករចូលរួមទាំង ១០០គ្រួសារ   ដែលក្នុង១គ្រួសារ ទទួលបានជីចំនួន១ការ៉ុង ទម្ងន់៤០គីឡូក្រាម។ កម្មវិធីនេះធ្វើទ្បើងនៅការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថានស្រុកជីក្រែង  ភូមិកំពង់ក្តី  ឃុំកំពង់ក្តី  ស្រុកជីក្រែង  ។

-កម្មវិធីទី២ ពេលរសៀល ៖ ធ្វើការចែកអំណោយជាប្រភេទជីសរីរាង្គជប៉ុន  ដល់កសិករចូលរួមទាំង ១០០គ្រួសារ   មកពីឃុំចំនួន២ ក្នុងស្រុកសូទ្រនិគម ដែលក្នុង ១គ្រួសារ ទទួលបានជីចំនួន ១ការ៉ុង ទម្ងន់៤០គីឡូក្រាម។ កម្មវិធីនេះធ្វើទ្បើងនៅសាលាស្រុកសូទ្រនិគម។

             កម្មវិធីនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប  សហការជាមួយក្រុមហ៊ុន យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ។

ចំនួនអ្នកចូលទស្សនា
Flag Counter