មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ&ប៊ី ខូចអិលធីឌី ផ្តល់អំណោយជីសរីរាង្គជប៉ុន ដល់កសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងកូវីដ 19 នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៦ ធ្នូ ២០២២
163

ថ្ងៃអង្គារ ១៣កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី ព្រមទាំងតំណាងក្រុមហ៊ុនជីសេរីរាង្គ យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ជាម្ចាស់អំណោយ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយជីសរីរាង្គ​​ជប៉ុន  ដល់ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង  និងជំងឺcovid ១៩ ក្រោមការអញ្ជើញចូលរួមពីលោកស៊ូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងលោកមេឃុំពាក់ព័ន្ធ ។ បន្ទាប់ពីលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលចូលរួមចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ (ឃុំកណ្តែក ឃុំត្រពាំងធំ និងកន្ត្រាំង)ក្នុងស្រុកប្រាសាទបាគង និងមានការណែនាំបច្ចេកទេសការប្រើប្រាស់ជីពីមន្ត្រីជំនាញរួច អង្គពិធីបានចែកអំណោយជាប្រភេទជីសរីរាង្គជប៉ុន  ដល់កសិករចូលរួមទាំង ១០០គ្រួសារ   ដែលក្នុង១គ្រួសារ ទទួលបានជីចំនួន១ការ៉ុង ទម្ងន់៤០គីឡូក្រាម។ កម្មវិធីនេះធ្វើទ្បើងនៅការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថានស្រុកប្រាសាទបាគង  ។

កម្មវិធីនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប  សហការជាមួយក្រុមហ៊ុន យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ។

ចំនួនអ្នកចូលទស្សនា
Flag Counter