មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយក្រុមហ៊ុនយ៉ាគូម៉ូ អេហ្វ&ប៊ី ខូចអិលធីឌី ផ្តល់អំណោយជីសរីរាង្គជប៉ុន ដល់កសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងកូវីដ 19 នៅស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៧ ធ្នូ ២០២២
123

ថ្ងៃពុធ ១៤កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី ព្រមទាំងតំណាងក្រុមហ៊ុនជីសេរីរាង្គ យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ជាម្ចាស់អំណោយ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយជីសរីរាង្គ​​ជប៉ុន  ដល់ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង  និងជំងឺcovid ១៩ ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកពួក និងស្រុកក្រឡាញ់់ ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងលោកមេឃុំពាក់ព័ន្ធ ។

-កម្មវិធីទី១ពេលព្រឹក៖ លោក ហៃ វាសនា អនុប្រធានមន្ទីរ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលចូលរួមចំនួន១០០គ្រួសារ មកពីស្រុកពួក និងមានការណែនាំបច្ចេកទេសការប្រើប្រាស់ជីពីមន្ត្រីជំនាញរួច អង្គពិធីបានចែកអំណោយជាប្រភេទជីសរីរាង្គជប៉ុន  ដល់កសិករចូលរួមទាំង ១០០គ្រួសារ   ដែលក្នុង១គ្រួសារ ទទួលបានជីចំនួន១ការ៉ុង ទម្ងន់៤០គីឡូក្រាម។ កម្មវិធីនេះធ្វើទ្បើងនៅការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថានស្រុកពួក។

-កម្មវិធីទី២ពេលរសៀល៖ លោក ហៃ វាសនា អនុប្រធានមន្ទីរ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលចូលរួមចំនួន១០០គ្រួសារ មកពីស្រុកក្រឡាញ់ និងមានការណែនាំបច្ចេកទេសការប្រើប្រាស់ជីពីមន្ត្រីជំនាញរួច អង្គពិធីបានចែកអំណោយជាប្រភេទជីសរីរាង្គជប៉ុន  ដល់កសិករចូលរួមទាំង ១០០គ្រួសារ   ដែលក្នុង១គ្រួសារ ទទួលបានជីចំនួន១ការ៉ុង ទម្ងន់៤០គីឡូក្រាម។ កម្មវិធីនេះធ្វើទ្បើងនៅការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថានស្រុកក្រឡាញ់។

កម្មវិធីនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប  សហការជាមួយក្រុមហ៊ុន យ៉ាគូម៉ូអេហ្វ&ប៊ី ខូអិលធីឌី ។

ចំនួនអ្នកចូលទស្សនា
Flag Counter