សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលការងារតាមដានវាយតម្លៃការអនុវត្តផែនការថវិកាកម្មវិធីឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។
ចេញ​ផ្សាយ ០៩ ធ្នូ ២០២២
95

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលការងារតាមដានវាយតម្លៃការអនុវត្តផែនការថវិកាកម្មវិធីឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យជំនាញទាំង១០ និងមន្រ្តីពាក់ព័ន្ធ ប្រព្រឹត្តនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្នុងវគ្គសិក្ខានេះក៏មានការធ្វើបទបង្ហាញពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យផែនការ គណនេយ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។ សិក្ខាសាលានេះមានគោលបំណងដូចជា ៖ ១-បង្ហាញពីលទ្ធផលការងារកសិកម្មតាមជំនាញ ២-ឆ្លុះបញ្ចំាងទៅនឹងផែនការអភិវឌ្ឍន៍ខេត្ត ៣-និងលើកទិសដៅឆ្នំា២០២៣ ដែលមានអ្នកចូលរួម ៤២នាក់ ស្រី១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter