លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអមដំណើរឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
205

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអមដំណើរឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី ដោយមានការចូលរួមពី ក្រុមការងាររដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃ លើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ដើម្បីអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធ លើដីចំនួន៧ទីតាំងដូចខាងក្រោម៖ ១-ទីតាំងទី១ មានផ្ទៃដីចំនួន ១០៧ ហិកតាស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេងមាលាស្រុកស្វាយលើ ២-ទីតាំងទី២ មានផ្ទៃដីចំនួន ១៤៧ ហិកតាស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេងមាលាស្រុកស្វាយលើ ៣-ទីតាំងទី៣ មានផ្ទៃដីចំនួន ៥៤ ហិកតាស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេងមាលាស្រុកស្វាយលើ ៤-ទីតាំងទី៤ មានផ្ទៃដីចំនួន ៦៧ ហិកតាស្ថិតនៅក្នុងភូមិចាន់ហៀរ ឃុំបេងមាលាស្រុកស្វាយលើ ៥-ទីតាំងទី៥ មានផ្ទៃដីចំនួន ១៦២ ហិកតាស្ថិតនៅក្នុងភូមិចាន់ហៀរ ឃុំបេងមាលាស្រុកស្វាយលើ ៦-ទីតាំងទី៦ មានផ្ទៃដីចំនួន ២៦,៨ ហិកតាស្ថិតនៅក្នុងភូមិប៉ោយស្មាច់ ឃុំតាយ៉ែកស្រុកសូទ្រនិគម ៧-ទីតាំងទី៧ មានផ្ទៃដីចំនួន ២៨ ហិកតាស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិស្រុកសូទ្រនិគម ក្រុមការងារបានចុះយកចំណុចនិយាមការកំណត់ព្រំប្រទល់និងបង្ហោះត្រូន ពិនិត្យស្ថានភាពដីជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter