ថ្ងៃពុធ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកហៃ វាសនា អនុប្រធានមន្ទីរ បានដឹកនាំការប្រជុំពិភាក្សារៀបចំទិន្នន័យស្ថិតិដំណាំក្នុងខេត្តសៀមរាប ដែលមានលោកសាំង សុផល ប្រធានការិយាល័យ និងលោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ព្រមទាំងមន្ត្រីបង្គោលរបស់មន្ទីរចំនួន៣នាក់។ កិច្ចប្រជុំបានពិភាក្សាគ្នា និងពិនិត្យលើទិន្នន័យដែលមានយ៉ាងល្អិតល្អន់ ដើម្បីបានទិន្នន័យច្បាស់លាស់ និងពិតប្រាកដ។ គោលបំណងគឺ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយលើការងារខ្វះទិន្នន័យស្ថិតិដំណាំជូន ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម