ថ្ងៃពុធ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៣ មន្ត្រីខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានចំនួន០២ករណី ដែលស្ថិតនៅចំណុចក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ជាបទល្មើសជលផលប្រើប្រាស់ឧបករណ៍ ប ចំនួន០១ករណី និងក្នុងដែននេសាទសហគមន៍ស្ទឹងជ្រៅ ស្រុកជីក្រែងបានចំនួន ០១ ករណី ប្រើប្រាស់ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍(០៦កន្លែង )។ ក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងមាន÷ក្បាល ប ចំនួន០៤គ្រឿង របាំងសាច់អួន ប្រវែង ៤០០ម៉ែត្រ ចម្រឹងចំនួន ២០០ដេីម កាប់បង្គោល ៦កន្លែង បង្គោលចំនួន២៤ ដើម និងលែងត្រីចម្រុះ ចំនួន១០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម