សកម្មភាពចុះពិនិត្យ វាយតម្លៃការសាងសង់អាងស្តុបទឹក នៅស្រុកជីក្រែង និងស្រុកប្រាសាទបាគង
ចេញ​ផ្សាយ ០៦ មករា ២០២៣
110

ថ្ងៃសុក្រ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៣  លោកអាំង សុខផល ប្រធានការិយាល័យវិស្វរកម្មកសិកម្ម និងលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានជូនដំណើរប្រតិភូ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ វាយតម្លៃអំពីដំណើរការ ការសាងសង់អាងស្តុបទឹកទុកសម្រាប់ស្រោចស្រពដំណាំបន្លែក្នុងសហគមន៍កសិកម្មនៅឃុំសង្វើយ ស្រុកជីក្រែង និងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។  ជាលទ្ធផលឃើញថា៖ទី១ អាងស្តុកទឹក ក្នុងឃុំកន្ទាំង ស្រុកប្រាសាទបាគង បានសាងសង់រួចរាល់ជាស្ថារព និងបានបើកឲ្យកសិករប្រើប្រាស់សាកល្បងផងដែរ។ ទី២ អាងស្តុកទឹក ក្នុងឃុំសង្វើយ ស្រុកជីក្រែង នៅមិនទាន់សាងសង់រួចរាល់នៅឡើយទេ ក្នុងនោះក្រុមការងារបានណែនាំឲ្យបន្តតាមដាន និងត្រូវរាយការណ៍ជូនក្រុមការងារខេត្ត ក្រសួង ពិនិត្យ វាយតម្លៃម្តងទៀត នៅពេលសាងសង់រួចរាល់ជាស្ថាពរ។

ចំនួនអ្នកចូលទស្សនា
Flag Counter