ថ្ងៃច័ន្ទ ៣រោចខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ
បានធ្វើសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋនៅក្នុងភូមិខ្នារក្រៅ ឃុំកន្ទួតស្រុកស្វាយលើ ដោយស្ម័គ្រចិត្តក្នុងការយកត្រាក់ទ័រផ្ទាល់ខ្លួនសរុបចំនួន១១គ្រឿង។ ដើម្បីជួយភ្ជួរសម្អាតស្មៅតាមផ្លូវការពារភ្លើងឆេះព្រៃក្នុងចំការពូជឈើគ្រញូង។ ជាំលទ្ធផលក្រុមការងារធ្វើបាន មានទំហំទទឹង៥ទៅ៦ម៉ែត្រ មានប្រវែងសរុប១៩គីឡូម៉ែត្រ សម្រេចបានចំនួន៧ខ្សែ ស្ថិតក្នុងតំបន់ស្តៅធំ ច្រាប អញ្ជ័យ អូរដា អូរទី១ ព្រៃធ្នង់ ព្រៃខ្លុង ក្នុងចំការពូជឈើគ្រញូង ដោយចំណាយអស់់ប្រេងម៉ាស៊ូតចំនួន២៧៥លីត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម