ថ្ងៃច័ន្ទ ៣រោច ខែបុស្ស ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នំា២០២៣ ក្រុមការងារដឹកនាំ ដោយលោក គឹម សុខា ប្រធានការិយាល័យអភិរក្សជលផល និងលោក ស្រី កែវសុភ: នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប និងមានការចូលរួមពីមន្ត្រីនាយដ្ឋានអភិរក្សជលផល នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម សង្កាត់រដ្ឋបាលជលផលផ្សារលើ និងសហគមន៍នេសាទចុងឃ្នៀស បានចុះល្បាតត្រួតពិនិត្យបទល្មើសនេសាទនៅក្នុងកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ខេត្តសៀមរាប។ ជាលទ្ធផលមិនបានជួបប្រទះបទល្មើសនេសាទ និងប្រជានេសាទឆ្លងកាត់ឬសំចតនៅចំណុចនោះទេ និងបន្ទាប់មកក្រុមការងារបាននាំយកសម្ភារៈ ប្រើប្រាស់ និងគ្រឿងបរិភោគមួយចំនួនចែកជូនដល់ក្រុមល្បាតដែលនៅប្រចាំការ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម