ថ្ងៃអង្គារ ០៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៣ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលបានអមដំណើរ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គរងរដ្ឋបាលជលផល ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានដឹកនាំក្រុមអន្តរាគមន៍ថ្នាក់ជាតិប្រចាំកន្លែងអភិរក្សជលផលកំពង់ភ្លុក បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលកម្លាំងសរុបចំនួន៣៥នាក់ ដោយប្រើប្រាស់មធ្យោបាយអធិការកិច្ចចំនួន៥ គ្រឿងពីចំណុចចុងឃ្នៀសដល់ចំណុចមេជ្រៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និងនៅចំណុចកោះដាច់ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយធ្វើការរុះរើ និងបំផ្លាញវត្ថុតាងបទល្មើសជលផលលប រួមផ្សំរបាំងសាច់អួន(ខុសក្រឡានិងមានប្រវែងវែង) ចំនួន២ ករណី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម