ថ្ងៃព្រហស្បតិ៍ ០៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយ មន្ត្រីស្រុកសូទ្រនិគម ចុះណែនាំម្ចាស់ទីសត្តឃាតអោយជួសជុលកន្លែងបាក់បែក កុំអោយដក់ទឹកធ្វើអោយស្អុយគ្មានអនាម័យ មិនឲ្យសត្វឈឺ ឬងាប់ដោយសាជំងឺ ហើយត្រូវគ្រប់គ្រងកាកសំណល់ឲ្យបានល្អត្រឹមត្រូវ។ ក្រុមការងារបានផ្តល់ថ្នាំសម្លាប់មេរោគដល់ម្ចាស់សត្តឃាតដ្ឋានចំនួន០,៥លីត្រ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ នៅទីធ្លាសត្តឃាតដ្ឋាន និងលើរថយន្ត រ៉ឺម៉ក់ម៉ូតូ រាល់ពេលដែលចេញចូលទីសត្តឃាត និងសម្ភារ:ផ្សេងៗផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម