ថ្ងៃព្រហស្បតិ៍ ០៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣ លោកនាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ និងសង្កាត់ក្រោមឱវាទ បានចុះធ្វើវឌ្ឍនភាពតាមរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ក្នុងដែនសមត្តកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចំនួន៨កន្លែង ក្នុងនោះមានរោងសន្និធិ(ដេប៉ូ)ចំនួន០៥កន្លែង និងសិប្បកម្មចំនួន០៣កន្លែង។ ក្រុមការងារបានណែនាំដល់ម្ចាស់រោងសន្និធិ(ដេប៉ូ)និងម្ចាស់សិប្បកម្ម ឲ្យគោរពច្បាប់ស្ដីពីព្រៃឈើ និងត្រូវទិញឈើដែលមានប្រភពស្របច្បាប់ គឺច្រកចេញចូលតែមួយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម