ថ្ងៃព្រហស្បតិ៍ ០៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំស្វាយលើ ស្រុកស្វាយលើ ជាលទ្ធផលមាន៖ ដេប៉ូចំនួន០៥ បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្មមានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ និងដេប៉ូចំនួន០២ បានតាំងលក់ថ្នាំ និង ជីកសិកម្ម ដោយពុំមានលិខិតអនុញ្ញាត។ ក្រុមការងារបានណែនាំម្ចាស់ដេប៉ូទាំង២ឲ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្វាយលើ និងបានណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម