ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញទេចរណ៍ បដិសណ្ឋាកិច្ច និងគ្រប់គ្រងសហគមន៍
ចេញ​ផ្សាយ ២០ មករា ២០២៣
125

ថ្ងៃព្រហស្បតិ៍១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៩​ ខែ មករា ឆ្នាំ២០២៣ លោកចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោកនាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញទេចរណ៍ បដិសណ្ឋាកិច្ច និងគ្រប់គ្រងសហគមន៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធានលេខាដ្ឋានគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៃក្រសួងទេសចរណ៍។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការចូលរួមពី លោកចៅសង្កាត់ជ្រាវ លោកនាយកអង្គការFACT និងគណៈកម្មការសហគមន៍អេកូទេសចរណ៍ចំនួន៧ នៅជុំវិញបឹងទន្លេសាប សរុបចំនួន៤២នាក់ ស្រ្តី១២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter