ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលគំនិតផែនការអាជីវកម្ម ខ្នាតតូច និងចំណេះដឹងហិរញ្ញវត្ថុ រៀបចំដោយអង្គការ ស្បៀងកសិកម្ម នៃសហប្រជាជាតិ (FAO) ក្រោមកិច្ចសហការជាមួយអង្គការស្បៀង អាហារពិភពលោក(WFP)និងគាំទ្របច្ចេកទេស ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដល់មន្រ្តី ជំនាញនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ដែលអញ្ជើញមកពីខេត្តសៀមរាប កំពង់ធំ និងកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ៣២នាក់ ស្រី ៦នាក់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម