ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះផ្សព្វផ្សាយអំពីការចិញ្ចឹមជ្រូក និងវិធានជីវសុវត្ថិភាពក្នុងការចិញ្ចឹមជ្រូក ដល់កសិករ នៅស្រុកអង្គរធំ ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៤ មករា ២០២៣
112

ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៤​ ខែមករា ឆ្នាំ២០២៣ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក តំណាងក្រុមប្រឹក្សាឃុំលាងដៃ   លោកមេភូមិសំរោង និងភ្នាក់ងារសុខភាពសត្វភូមិស្រុកអង្គរធំ បានប្រជុំផ្សព្វផ្សាយអំពីការចិញ្ចឹមជ្រូក និងវិធានជីវសុវត្ថិភាពក្នុងការចិញ្ចឹម ដល់កសិករចំនួន៦៨នាក់ (ស្រី៦៦នាក់) និងបានផ្តល់ថ្នាំសម្លាប់មេរោគចែកជូនកសិករ សរុបចំនួន១០លីត្រ ថ្នាំព្យាបាល និងសម្ភារៈបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់យកទៅប្រើប្រាស់ក្នុងការផ្តល់សេវា នៅក្នុងមូលដ្ឋានរបស់ខ្លួន និងភូមិឃុំជិតខាង។ ក្រុមការងារបានស្នើភ្នាក់ងារសុខភាពសត្វភូមិ បន្តកិច្ចសហការជាមួយអាជ្ញាធរដែនដី និងអ្នកចិញ្ចឹមសត្វជាពិសេសការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្នុងការផ្តល់ព័ត៌មានទាក់ទងជាមួយស្ថានភាពសត្វពេលមានបញ្ហាពីមូលដ្ឋានឲ្យបានទាន់ពេលវេលា។  

ចំនួនអ្នកចូលទស្សនា
Flag Counter