ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចុះសម្របសម្រួល មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមសត្វអង្គរ ស្ថិតនៅឃុំពង្រលើ ស្រុកជីក្រែង ក្រោមអធិបតីភាព លោក តាំង ប៊ុនឆន អភិបាលរងស្រុកជីក្រែង និងមានការអញ្ជើញចូលរួម ពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរឃុំ និងប្រជាកសិករ អ្នកចិញ្ចឹមសត្វ ចំនួន៤០នាក់ ស្រី១៥នាក់។
ជាលទ្ធផល អង្គពិធីបានឯកភាព ដូចខាងក្រោម៖
-បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាល ចំនួន៥រូប
-បោះឆ្នោតជ្រើសរើសបានគណៈកម្មាធិការត្រួតពិនិត្យចំនួន៣រូប
-សម្រេចយកឈ្មោះសហគមន៍ថា សហគមន៍កសិកម្មចិញ្ចឹមសត្វអង្គរ
-មានប្រាក់ភាគហ៊ុនចំនួន ១០០ ០០០រៀលក្នុងមួយហ៊ុន
-មានប្រាក់សមាជិកភាព ១០ ០០០រៀល
-បានបង្កើតជាគោលការណ៍នៃការបែងចែកប្រាក់ចំំនេញ
-មុខរបរសហគមន៍កសិកម្ម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម