ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះធ្វើផ្លូវការពារភ្លើងឆេះក្នុងចំការឈើដាំ នៅស្រុកស្វាយលើ ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៥ មករា ២០២៣
212

ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៥​ ខែមករា ឆ្នាំ២០២៣ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដឹកនាំសហការី ព្រមទាំងប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលស្ម័គ្រចិត្តយកត្រាក់ទ័រចំនួន៨គ្រឿង មកជួយធ្វើផ្លូវការពារភ្លើងឆេះក្នុងចំការឈើដាំចំនួន៤កន្លែង នៅក្នុងភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប។ ជាលទ្ធផលដែលក្រុមការងារបានធ្វើផ្លូវការពារភ្លើងពាត់ជុំវិញចំការដែលមានទទឹងស្មើ៦ម៉ែត្រ និងកាត់ខ្វែងជាសញ្ញាលេខបូក សំរេចបានក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី២៤-២៥) សរុបលើផ្ទៃដីចំនួន ២៥០ហិកតា (ចំការដាំឈើឆ្នាំ២០១៣ មានផ្ទៃដីចំនួន១០០ហិកតា ចំការដាំឈើឆ្នាំ២០១៤ មានផ្ទៃដីចំនួន៥០ហិកតា ចំការដាំឈើឆ្នាំ២០១៥ ដែលមានផ្ទៃដីចំនួន៥០ហិកតា និងចំការឈើដាំឆ្នាំ២០១៦ មានផ្ទៃដីចំនួន៥០ហិកតា)។ 

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា៖ ទោះបីជាមានផ្លូវការពារភ្លើង យ៉ាងណាក៏ដោយ តែការភ័យព្រួយក៏នៅតែមានយ៉ាងខ្លាំង ប្រសិនជានៅរដូវប្រាំងនេះមានជនល្មើសលបចូលលួចដុត អាចធ្វើអោយចំការដាំឈើទាំងមូលត្រូវរងការបំផ្លិចបំផ្លាញតែមួយព្រិចភ្នែកក្លាយជាផេះ ដោយពួកយើងពុំមានឡានទឹក និងសម្ភារៈគ្រប់គ្រាន់សម្រាប់បាញ់ពន្លត់ពេលមានភ្លើងឆេះឡើយ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter