មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មតានីសាមគ្គីមានជ័យរស្មីស្រ្តីអង្គរ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី
ចេញ​ផ្សាយ ២៦ មករា ២០២៣
168

ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៦​ ខែមករា ឆ្នាំ២០២៣ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកមុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងសហការី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មតានីសាមគ្គីមានជ័យរស្មីស្រ្តីអង្គរ នៅភូមិ តានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អ្នកចូលរួមសរុបចំនួន ៩៤នាក់  ស្រី៧៥នាក់។ ជាលទ្ធផល ឆ្នាំ២០២២ សហគមន៍កសិកម្មបានប្រកបមុខរបរមានដូចជា៖ មុខរបរឥណទានខ្នាតតូច មុខរបរផ្គត់ផ្គង ទិញភាគហ៊ុនសហភាព ដោយទទួលបានប្រាក់ចំណេញពីមុខរបរសរុប ១១ ៣៣៧ ៩០០រៀល និងធ្វើការបែងចែកមូលនិធិបម្រុង២០% មូលនិធិបណ្តុះបណ្ដាល៣% មូលនិធិលើកទឹកចិត្តសមាជិក៥% មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ៥% ប្រាក់ចំណេញរក្សាទុក១០,៩៩% មូលនិធិសាងសងអគារ៧% និងបែងចែកប្រាក់ចំណេញ៤៩,០១%(ក្នុង១ហ៊ុន=២ ៣០០រៀល) ។

ចំនួនអ្នកចូលទស្សនា
Flag Counter