លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជី ថ្នាំកសិកម្ម នៅឃុំស្រែណូយ ស្រុកវ៉ារិន
ចេញ​ផ្សាយ ២៦ មករា ២០២៣
201

ថ្ងៃព្រហស្បតិ៍ ៥កេីត  ខែមាឃ  ឆ្នាំខាល  ចត្វាស័កព.ស ២៥៦៦  ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី  បានចុះតាមដាន  ស្រាវជ្រាវ  ត្រួតពិនិត្យ  និងពង្រឹងការតាំងលក់ដុំលក់រាយជី ថ្នាំកសិកម្ម ចំនួន០៨ដេប៉ូ នៅឃុំស្រែណូយ ក្នុងស្រុកវ៉ារិន។  ជាលទ្ធផលមានដេប៉ូចំនួន០៥កន្លែង  បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្មមានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ ដេប៉ូចំនួន០២កន្លែង  បានតាំងលក់ថ្នាំ ជីកសិកម្ម ដោយលិខិតអនុញ្ញាតទើបផុតសុពលភាព (ក្រុមការងារបានជម្រុញឲ្យដាក់ពាក្យស្នេីសុំលិខិតអនុញ្ញាតនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកវ៉ារិន) និង ដេប៉ូចំនួន០១កន្លែង  បានតាំងលក់ថ្នាំនិង ជីកសិកម្ម ពុំបានឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:  និងគ្មានលិខិតអនុញ្ញាត (ដេប៉ូទេីបលក់ថ្មី  បានណែនាំឲ្យមកដាក់ពាក្យសុំឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈពីអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប)។  ក្រុមការងារបានធើ្វកំណត់ហេតុត្រួតពិនិត្យចំនួន០៨ដេប៉ូ និងធ្វើការណែនាំផ្ទាល់មាត់ចំនួន០២ដេប៉ូ និងបានណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter