ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយ និងសហការី បានចុះធ្វើការផ្សព្វផ្សាយស្តីពីការផលិតជីកំប៉ុស្តក្រោលគោ សម្រាប់ប្រើប្រាស់ក្នុងការដាំដុះដំណាំ ដល់កសិករមកពីឃុំខ្នារពោធិ៍ ឃុំដានរុន និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម សរុប១៥នាក់ (ស្រី១១នាក់)។ ក្នុងគោលបំណងគឺ ១.ផ្តល់ចំណេះដឹងដល់កសិករឲ្យចេះប្រមូល ទុកដាក់លាមក ឬទឹកនោមគោ និងកាកសំណល់ផ្សេងៗ មកធ្វើជាជីកំប៉ុស្ត ២.ជួយកសិករក្នុងការកាត់បន្ថយចំណាយទៅទិញជីគីមី ៣.ធ្វើការសំអាតអនាម័យក្នុងភូមិដ្ឋាន។ បន្ទាប់ពីបានពន្យល់ និងណែនាំ រួចមក ក្រុមការងារបានដឹកនាំកសិករគំរូធ្វើបង្ហាញផងដែល នៅភូមិជ្រៃជើង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម