ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ លោក សៀន សារី មន្ត្រីការិយាល័យនីតិកម្មកសិកម្ម បានបណ្តុះបណ្តាលកសិករស្តីពីថ្នាំកសិកម្ម ស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ ផលប៉ះពាល់នៃថ្នាំកសិកម្ម ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការអនុវត្តវិធានសុវត្ថិភាពក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម។ កម្មវិធីបណ្តុះបណ្តាលធ្វើឡើងនៅសាលាឆទាន ភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប មានអ្នកចូលរួមក្រុមប្រឹក្សាឃុំ១នាក់ មេភូមិ១នាក់ អាជីវករ២នាក់ សរុបរួម២៥នាក់ ស្រី១៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម