ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ លោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងសហការី បានចុះប្រឹក្សាបច្ចេកទេសបន្ថែមដល់កសិករដែលកំពុងដាំដុះដំណាំស្រូវប្រាំងក្នុងស្រុកប្រាសាទបាគង ទៅលើកាគ្រប់គ្រងទឹក ការប្រើប្រាស់ជីបំប៉ន ការកំចាត់ស្មៅ និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំអន្តរាគមន៍កំចាត់ដង្កូវបំពង់កាត់ស្លឹកដែលកំពុងបំផ្លាញដំណាំស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម