ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការណ៍ភ្នាកងារសុខភាពសត្វភូមិ បានចុះពិនិត្យ និងស្រង់ស្ថិតិគោឈឺនៅ ភូមិថ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង គោសរុប ១៩៤ ក្បាល ដែលមានឈឺសរុប ៣៨ក្បាល (ព្យាបាលជាបានចំនួន ២៨ក្បាល ងាប់សរុប១០ក្បាល ដែលរោគសញ្ញាដូចជា កើនកំដៅ ហើមក ហៀរសំបោរ បន្ទាប់ពីសាកសួរកសិកររួចមក ក្រុមការងារបានសន្និដ្ឋានបឋមថាគោឈឺងាប់អាចបណ្តាលមកពី ជំងឺសារទឹក លាយនិងជំងឺបូសខ្យស់ ។ បន្ទាប់មកក្រុមការងារបាន ណែនាំដល់កសិករក្នុងភូមិ សូមយកសត្វដែលងាប់សូមយកទៅកប់ចោល និងសូមរាយការណ៍មកពេទ្យសត្វភូមិនៅពេលមានសត្វឈឺ ឬងាប់ ។ ជាចុងក្រោយបានផ្តល់ថ្នាំព្យាបាល និងសម្ភារៈបរិក្ខារបសុពេទ្យមានដូចជា ថ្នាំអង់ទីប៊ីយ៉ូទិចចំនួន៥ដប ថ្នាំសម្លាប់មេរោគចំនួន២លីត្រ ម្ជុលចំនួន២ប្រអប់ និងវ៉ាក់សាំងបូសខ្យល់ចំនួន៧០០កម្រិត ដល់ពេទ្យសត្វភូមិដើម្បីទុកព្យាបាលបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម