មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះយកវត្ថុវិភាគ លើជ្រូក និងគោ នៅសត្តឃាតដ្ឋាន។
ចេញ​ផ្សាយ ៣១ មករា ២០២៣
160

ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៣១​ ខែមករា ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការសហការរវាង Mahidol-Oxford Topical Research Unit ( MORU) និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ចុះបូមឈាមសត្វជ្រូក និងគោ នៅសត្តឃាតដ្ឋាន និងយកវត្ថុវិភាគជ្រូក ១៥ក្បាល គោ ០៦ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ ដូចជាចំពោះជ្រូក និងគោ ធ្វើតេស្តរកអង់ទីគ័រ វីរុស អ៊ុតក្តាម FMD រលូតកូន Brucellosis និងប៉េស្តអាហ្រ្វិក ASF និងQ Fever។ 

ចំនួនអ្នកចូលទស្សនា
Flag Counter