លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដាំកូនឈេីព្រៃលិចទឹកចំនួន១ ០០០ដេីម លេីផ្ទៃដី១ហិចតា នៅចំណុចត្រពាំងច្រាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២៣
148

ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៣​ ខែកុម្ភៈ ឆ្នាំ២០២៣ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប  ដឹកនាំផ្នែករដ្ឋបាលជលផលក្រឡាញ់  សង្កាត់រដ្ឋបាលជលផលពួក  និងមន្រ្តីខណ្ឌ  គណ:កម្មការសហគមន៍នេសាទសសរស្ដម្ភ  បានចូលរួមដាំកូនឈេីព្រៃលិចទឹកចំនួន១ ០០០ដេីម  លេីផ្ទៃដី១ហិចតា  នៅចំណុចត្រពាំងច្រាំងឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប  ដែលឧបត្ថម្ភដោយអង្គការ  កម្ពុជាអភិវឌ្ឍន៍សហគមន៍និងបរិស្ថាន(Live&Learn)។ ដោយមានការអញ្ជេីញចូលពីក្រុមប្រឹក្សាឃុំសសរស្ដម្ភ  លោកគ្រូ  អ្នកគ្រូ  សិស្សានុសិស្សមកពីវិទ្យាល័យសសរស្ដម្ភ និងប្រជាពលរដ្ឋ ចូលរួមសរុប ៦២នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter