ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃការប្រមូលផលដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២៣
156

នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំក្រុមការងាររួមមានមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គណៈអភិបាលខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពនៃការប្រមូលផលដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយពីទទួលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២២នៅភូមិដំណាក់ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងពេលចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងថា តបតាមអនុសាសន៍របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និង ដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់គឺចាំបាច់ត្រូវពន្លឿន និងជំរុញនៃការបង្ក បង្កើនផលរបស់ប្រជា កសិករ ក្នុងគ្រួសារនីមួយៗ ។ បងប្អូនប្រជាកសិករបានសម្តែងនូវភាពសប្បាយរីករាយយ៉ាងខ្លានិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ ជាពិសេសពេលប្រជាពលរដ្ឋមាមទុក្ខលំបាក គឺសម្តេច បានយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter