ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គង់ សុជា ប្រធានការិយាអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក សុត សាណារិទ្ធ ប្រធានការិយាល័យកៅស៊ូ និងសហការី បានចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ស្តីពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម កៅស៊ូគ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ ដែលរៀបចំឡើងដោយក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ប្រជាកសិករជាសមាជិក ចំនួន ២៨នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងការរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ស្របតាមច្បាប់ស្តីពីសហគមន៍កសិកម្ម ដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម