ថ្ងៃ អង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផាត់ ប៊ុនផោន មន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ របស់សហគមន៍កសិកម្មឃុំខ្នាតសាមគ្គីរុងរឿង នៅឃុំខ្នាត ស្រុកពួក ក្រោមអធិបតីភាពលោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពពីតំណាងអាជ្ញាធរស្រុក ឃុំ អង្គការអាដដា-រីដា សមាជិកសហគមន៍ សរុបចំនួន ៧៥នាក់ ស្រី ៥៣នាក់។ សហគមន៍កសិកម្ម បានប្រកបមុខរបរអាជីវកម្មកសិកម្ម រយៈពេល១ឆ្នាំ ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៦៥ ១៦៥ ២០០រៀល ហើយសហគមន៍កសិកម្មបានធ្វើការបែងចែកស្របតាមគោលការណ៍នៃបែងចែកប្រាក់ចំណេញដូចជា
-មូលនិធិបំរុង ២០% = ១៣ ០៣៣ ០០០រៀល
-មូលនិធិអប់រំ និងរដ្ឋបាល៣% = ១ ៩៥៥ ០០០រៀល
-មូលនិធិសាងសង់អគារសហគមន៍ ៧% = ៤ ៥៦១ ០០០រៀល
-មូលនិធិជួលបុគ្គលិក ៥% = ៣ ២៥៨ ៣០០រៀល
-ទុនរក្សាទុក ៦%= ៣ ៩០៩ ០០០រៀល
-មូលនិធិអភិវឌ្ឍន៍មុខជំនួញ ៥% = ៣ ២៥៨ ៣០០រៀល
-ចែកភាគលាភដល់សមាជិក ៥៤% = ៣៥ ១៨៩ ០០០រៀល
-ប្រាក់ចំណេញសុទ្ធក្នុងមួយភាគហ៊ុន គឺ ៧ ៥០០រៀល ។
ទិសដៅអនុវត្តបន្ដ របស់សហគមន៍កសិកម្ម ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ពង្រីកមុខរបរសម្របសម្រួលទីផ្សារផលិតកម្មបន្លែ សត្វ និងស្រូវ ។
- ចូលរួមសហការជាមួយមន្ទីរកសិកម្ម និងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន។
- ផ្ដល់ឥណទានសាច់ប្រាក់ឲ្យចំគោលដៅដល់សមាជិកដែលយកទៅប្រកបមុខរបរពិតប្រាកដ។
- ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍ និងសាមគ្គីភាពផ្ទៃក្នុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម