ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប ដែលកំពុងប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២៣
201

ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ថ្ងៃទី ៨ ខែកុម្ភៈ  ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្ត លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានអមដំណើរ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប ដែលកំពុងប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប ក្នុងនោះរួមមាន៖
  ១-ថវិកាចំនួន៥ ០០០ ០០០រៀល
  ២-ប្រេងម៉ាស៊ូតចំនួន៥០០លីត្រ
  ៣-អង្ករចំនួន០៤បាវ
  ៤-មីចំនួន៥០កេះតូច
  ៥-សាច់ជ្រូកចំនួន១៥គីឡូក្រាម
  ៦-បន្លែចម្រុះចំនួន២០គីឡូក្រាម 
ក្នុងឱកាសនោះផងដែរឯកឧត្តម លន់ សុផាត អគ្គស្នងការង នៃអគ្គស្នងការនគរបាលជាតិ ក៏បាននាំអំណោយឧបត្ថម្ភរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ មានគ្រឿងឧបភោគបរិភោគ និងថវិកា ផងដែររួមមាន៖
  ១-ថវិកាចំនួន៥០ ០០០រៀល/១ម្នាក់
  ២-អង្ករចំនួន១០បាវ
   ៣-ត្រីខចំនួន០៥កេសធំ

ចំនួនអ្នកចូលទស្សនា
Flag Counter