ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរ និងភ្នាក់ងារអនុវត្តគម្រោងCASDP ព្រមទាំងលោកអនុប្រធានការិយាល័យបសុព្យាបាល ចំនួន២រូប លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត មន្រ្តីការិយាល័យក្សេត្រសាស្ត្ រនិងផលិតភាពកសិកម្ម សរុបចំនួន៨នាក់ បានទទួលប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម មកស្វែងយល់ពីវឌ្ឍនភាព នៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងខេត្តសៀមរាប។ ក្រុមការងារបានជូនប្រតិភូ ចុះជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ងរស្មីស្រ្តីសាមគ្គី នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដើម្បីស្វែងយល់ពីសកម្មភាពការងាររបស់សហគមន៍ដែលបានដាក់សំណើរទៅគម្រោងពិពិធកម្មកសិកម្មកម្ពុជាកន្លងមក និងបានចុះពិនិត្យទីស្នាក់ការសហគមន៍ និងការរៀបចំអាងទឹកដែលត្រូវបានក្រសួងផ្តល់ឲ្យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម