ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ សហគមន៍កសិកម្មដានរុនសាមគ្គី នៅឃុំដានរុន ស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពី លោក ឆាំ សុខុម នាយករងរដ្ឋបាលស្រុកសូទ្រនិគម តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក តំណាងអង្គការហ្រ្គេត សៀត អាជ្ញាធរឃុំ ភូមិ សមាជិក សមាជិកសហគមន៍កសិកម្ម សរុប៥៥នាក់ (ស្រី៣៥នាក់)។ ក្នុងឆ្នាំ២០២២ សហគមន៍កសិកម្មទើបតែដំណើរការបានរយៈពេល០២ឆ្នាំ និងបានប្រកបមុខរបរអាជីវកម្ម ដោយទទួលបានប្រាក់ចំណេញសុទ្ទប្រមាណ ១ ៥០០ ០០០៛។ ក្នុងនោះសហគមន៍កសិកម្មបានធ្វើការបែងចែកប្រាក់ចំណេញទៅតាមគោលការណ៍ដែលមានក្នុងលក្ខន្តិកៈសហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម