សិក្ខាសាលាផ្សព្វផ្សាយស្តីពី ថវិកាកម្មវិធី និងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៣
93

ថ្ងៃសុក្រ ១២រោច  ខែមាឃ  ឆ្នាំខាល  ចត្វា ស័កព.ស ២៥៦៦  ត្រូវ នឹងថ្ងៃទី១៧  ខែកុម្ភៈ  ឆ្នាំ២០២៣ ការិយាល័យផែនការ-គណនេយ្យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ថវិកាកម្មវិធី និងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីសិក្ខាសាលានេះផងដែរមានការចូលរួមក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក លោកស្រី នាយខណ្ឌ នាយរងខណ្ឌ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ។ 
-គោលបំណងសិក្ខាសាលារួមមាន÷
១.ផ្សព្វផ្សាយលទ្ធផលសម្រេចបានឆ្នាំ២០២២
២.ផ្សព្វផ្សាយថវិកាកម្មវិធីឆ្នាំ២០២៣
៣.ផ្សព្វផ្សាយពីនីតិវិធីនៃការអនុវត្តន៍ផែនការសកម្មភាពឆ្នាំ២០២៣
៤.ពិភាក្សាតម្រូវការផែនការសកម្មភាពឆ្នាំ២០២៤

ចំនួនអ្នកចូលទស្សនា
Flag Counter