សិក្ខាសាលាផ្សព្វផ្សាយស្ដីពីបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវប្រាំង និងព័ត៌មានកសិកម្ម ស្ថិតិកសិកម្ម នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៣
136

ថ្ងៃអង្គារ២កើត ខែផល្គុន ឆ្នំាខាលចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ការិយាល័យផែនការ-គណនេយ្យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវប្រាំង និងព័ត៌មានកសិកម្ម ស្ថិតិកសិកម្ម នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សិក្ខាសាលានេះផងដែរក៏មានការចូលរួមពីលោកស្រី យូន ចាន់អន មេឃុំសំបួរ លោក តែ គឹមខួង អនុប្រធានកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់ និងលោក ប៊ន សុផល មន្រ្តីការិយាល័យក្សេត្រសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេភូមិសំបួរ មន្រ្តីកសិកម្មស្រុកក្រឡាញ់ និងកសិករសរុប ៥៥ នាក់ស្រី ២១ នាក់។ ជាលទ្ធផល សំណាក់ស្រូវប្រំាងរបស់កសិករឈ្មោះ សឿម ម៉ៅ ក្នុងមួយហិកតា ទទួលបានទិន្នផលចំនួន ៦ ៥៩១ គីឡូក្រាម និងកសិករឈ្មោះ មឿយ ម៉ី ក្នុងមួយហិកតាទទួលបានទិន្នផលចំនួន ៦ ៦៩៦ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter