ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក ធិននី សុទ្ធី នាយខណ្ឌរ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អគ្គស្នងការរងនគនរបាលជាតិ។ សមាសភាពអញ្ជើញចូលរួមមាន៖ កងកម្លាំងក្រុមប្រតិបត្តិការបង្ក្រាបបទល្មើលនេសាទថ្នាក់ជាតិប្រចាំការ កន្លែងអភិរក្សជលផលកំពង់ភ្លុក លោកមេឃុំកំពង់ភ្លុក សមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង លោកនាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប មានអ្នកចូលរួម ចំនួន៧២ នាក់។ នៅស្នាក់ការកងកម្លាំងក្រុមប្រតិបត្តិការបង្ក្រាបបទល្មើលនេសាទថ្នាក់ជាតិប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម