មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ លើកទិសដៅឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម ប្រាំមួយសាមគ្គីស្វាយចេករុងរឿង នៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៣
189

ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ លោក ស៊ាប គឹមស្រ៊ីម អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ លើកទិសដៅឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម ប្រាំមួយសាមគ្គីស្វាយចេករុងរឿង នៅស្នាក់ការសហគមន៍ ក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ។ គឹតត្រឹមឆ្នាំ២០២២ សហគមន៍មានភាគហ៊ុនសរុប៩៩២ហ៊ុន (១ហ៊ុន៥០ ០០០រៀល) បានអនុវត្តលើមុខរបរចំនួន០៤គឺ ១.ឥណទានសាច់ប្រាក់ ២.ទិញលក់ជីកសិកម្ម ៣.ទិញហ៊ុនសហភាពសហគមន៍កសិកម្ម និង៤.ទិញលក់ចំណីសត្វ ដោយទទួលបាន ប្រាក់ចំណេញសុទ្ធ១៧ ៤៤១ ៦០០រៀល ហើយបានបែងចែកប្រាក់ចំណេញទៅតាមគោលការណ៍លក្ខន្តិក:។ ក្រៅពីនេះ សហគមន៍មានអាជីវកម្មផលិតកម្មទឹកសុទ្ធសម្រាប់ចែកចាយ និងផ្គត់ផ្គង់ក្នុងឃុំផងដែរ។ សម្រាប់ឆ្នាំ២០២៣ សហគមន៍មានផែនការជម្រុញអាជីវកម្មមានស្រាប់ និងបន្ថែមមុខរបរមួយទៀត គឺទិញលក់មាន់សាច់ និងបន្លែសុវត្ថិភាព ដោយគ្រោងនឹងទទួលប្រាក់ចំណេញសរុប ២៦ ៥៣៣ ២៦០រៀល ។ កម្មវិធីមានអ្នកពាក់ព័ន្ធ និងសមាជិកសហគមន៍អ្នកចូលរួមសរុប៦៧នាក់ ស្ត្រី៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter