កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តរយះពេល៥ឆ្នាំ របស់នាយកដ្ឋានផ្សព្វផ្សាយ រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
ចេញ​ផ្សាយ ០៧ មីនា ២០២៣
91

នៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជាគណៈអធិបតីក្នុងការបើកកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តរយះពេល៥ឆ្នាំ របស់នាយកដ្ឋានផ្សព្វផ្សាយ រុក្ខាប្រមាញ់ និងនេសាទ ព្រឹត្តទៅនៅសាលប្រជុំតូចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការអញ្ជើញចូលរួមពីបណ្ដាការិយាល័យជំនាញពាក់ពន្ធ័មានការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យក្សេត្រសាស្រ្ត ការិយាល័យនីតិកម្មកសិកម្ម ការិយាល័យអភិវឌ្ឍន៍សហគមន៍ តំណាងការិ.ផែនការគណនេយ្យ និង នាយខណ្ឌជលផល និងខណ្ឌព្រៃឈើ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តរយះពេល៥ឆ្នាំ របស់នាយកដ្ឋានផ្សព្វផ្សាយ រុក្ខាប្រមាញ់ និងនេសាទ ។ កម្មវិធីនេះផងដែរក៏ការសម្របសម្រួល ពីក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សា តំណាងអង្គការ git ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter