ថ្នាក់ដឹកនាំ និងមន្ត្រី របស់ការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ លើកទិសដៅអនុវត្តឆ្នាំ២០២៣
ចេញ​ផ្សាយ ១៥ មីនា ២០២៣
96

ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រី របស់ការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២  លើកទិសដៅអនុវត្តឆ្នាំ២០២៣ ដែលមានដូចខាងក្រោម៖

-លោកស្រី  មុយ សុភេន  អនុប្រធានការិយាល័យ និងលោក សុខុម  វាសនា មន្រី្តការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ លើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហគមន៍កសិកម្មយាងមាជ័យ នៅឃុំយាង ស្រុកពួក ដោយមានការអញ្ជើញពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពួក តំណាងអង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរឃុំ សមាជិក សមាជិក សរុបប្រមាណ៤៣នាក់ ស្រី៣៥នាក់។ គិតត្រឹមឆ្នាំ២០២២ សហគមន៍មានហ៊ុនចំនួន២៨៤ហ៊ុន១ហ៊ុន៣០,០០០រៀលដែលបានអនុវត្តចំនួន៣មុខរបរគឺ៖ - ផ្គត់ ផ្គង់ ទឹកស្អាតដល់សមាជិកកសិកម្ម -ទិញហ៊ុនសហភាព   -ឥណទានកសិកម្មខ្នាតតូច ដោយទទួលបានប្រាក់ចំណេញសុទ្ធ ៤,១៥៩,៧០០រៀល ។សហគមន៍បានបែងចែកប្រាក់ចំណេញសុទ្ធទៅតាមគោលការណ៍ ដែលបានកំណត់ក្នុងលក្ខន្តិកៈក្នុងនោះដែល១ហ៊ុនចំណេញបាន៤,៣០០រៀល។

-លោក ស៊ាប គឹមស្រ៉ីម អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួម មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ លើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហគមន៍កសិកម្មបិតផ្កាមហាសម្បត្តិ នៅឃុំស្វាយលើ ស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយលើ អាជ្ញាធរស្រុក សមាជិក សមាជីកា សរុបប្រមាណ ៤៣នាក់ ស្រី ៣៤នាក់។ គិតត្រឹមឆ្នាំ២០២២ សហគមន៍មានហ៊ុនចំនួន៩៤៥ហ៊ុន ១ហ៊ុន១០,០០០រៀល ដែលមានចំនួន៣មុខរបរគឺ៖ -ទិញលក់បន្លែ ត្រី សាច់ ស៊ុតឲ្យសាលារៀន -ទិញលក់ធាតុចូលកសិកម្ម -ឥណទានកសិកម្ម ដោយបានទទួលបានប្រាក់ចំណេញសុទ្ធ ៤,៩៧៦,៤០០រៀល។ សហគមន៍បានបែងចែកប្រាក់ចំណេញសុទ្ធទៅតាមគោលការណ៍ ដែលបានកំណត់ក្នុងលក្ខន្តិកៈ ក្នុងនោះដែល១ហ៊ុនចំណេញបាន ២,៣០០រៀល។

-លោក ហូរ ហួន មន្រី្តការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្តិបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ លើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហគមន៍កសិកម្មជីក្រែងសាមគ្គី នៅភូមិកំពង់ស្នោកើត យុំជីក្រែង ស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមពីតំណាងការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង អង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរឃុំ សមាជិក សមាជិកា  សរុបប្រមាណ ៥២នាក់ ស្រី ២៤នាក់។ គិតត្រឹមឆ្នាំ២០២២ សហគមន៍មានហ៊ុនចំនួន១៤០ហ៊ុន១ហ៊ុន៥០០០០រៀល ដែលបានអនុវត្តចំនួន២មុខរបរគឺ៖ -មុខរបរឥណទានកសិកម្មខ្នាតតូច -មុខរបរផ្តល់សេវាកម្ម ដោយបានទទួលប្រាក់ចំណេញសុទ្ធ ១ ៨២១ ០០០រៀល។ សហគមន៍បានបែងចែកប្រាក់ចំណេញសុទ្ធទៅតាមគោលការណ៍ ដែលបានកំណត់ក្នុងលក្ខន្តិកៈ ក្នុងនោះដែល១ហ៊ុនចំណេញបាន២០០០រៀល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter