មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះផ្សព្វផ្សាយអំពីដំណើរការរៀបចំសហគមន៍ព្រៃឈើ និងគោលនយោបាយព្រៃឈើ ច្បាប់ស្តីពីព្រៃឈើ។
ចេញ​ផ្សាយ ១៦ មីនា ២០២៣
111

ថ្ងៃព្រហស្បតិ៍១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នាយរងផ្នែករដ្ឋបាលព្រៃឈើជីក្រែង សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង មានការចូលរួមពីលោកមេឃុំខ្វាវ មេភូមិជ្រៃប៉ូលីសឃុំខ្វាវ និងប្រជាពលរដ្ឋ ៣៦នាក់ សរុបរួមចំនួន ៤៥នាក់ បានចុះទៅតំបន់ភ្នំរុន ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប  ដើម្បីផ្សព្វផ្សាយអំពីដំណើរការរៀបចំសហគមន៍ព្រៃឈើ និងគោលនយោបាយព្រៃឈើ ច្បាប់ស្តីពីព្រៃឈើ។      

ចំនួនអ្នកចូលទស្សនា
Flag Counter