ថ្ងៃព្រហស្បតិ៍១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ព្រំ សុភាព អនុប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី សហការជាមួយ មន្ត្រី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកអង្គរធំ បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំ លាងដៃ(០៣ដេប៉ូ ))និងឃុំពាក់ស្នែង(០៤ដេប៉ូ )ក្នុងស្រុកអង្គរធំ។ មានដេប៉ូចំនួន០៦ បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្មមានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ និងដេប៉ូចំនួន០១ បានតាំងលក់ដុំលក់រាយសម្ភារៈកសិកម្ម ដោយពុំបានឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវ: និងគ្មានលិខិត អនុញ្ញាត (ដេប៉ូ ទើបលក់ថ្មី ណែនាំឲ្យមកដាក់ពាក្យសុំឆ្លងវគ្គនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប)។ បានណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម